ចំណាប់អារម្មណ៍នៃស៊ីហ្គេម ៣២៖ ទីកន្លែងដែលតម្លៃកីឡានិងវប្បធម៌រួមគ្នាបញ្ចេញពន្លឺរស្មី
(VOVWORLD) - ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលប្រារព្ធឡើងនៅប្រទេសកម្ពុជា កំពុងឈានចូលថ្ងៃប្រកួតដ៏គគ្រឹកគគ្រេងនិងប្ដូរផ្ដាច់។ នេះមិនត្រឹមតែជាទីធ្លាលេងកីឡាសម្រាប់កីឡាករ កីឡាការិនី ជួបប្រាស្រ័យ សិក្សា និងប្រកួតប្រជែងគ្នា ដើម្បីនាំមកនូវភាពភ្លឺស្វាងជូនមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យសម្រាប់រីកសាយភាយតម្លៃវប្បធម៌ រឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំង ១១ ក្នុងតំបន់ រួមចំណែកផ្សព្វផ្សាយរូបភាពនៃតំបន់អាស៊ីអាគ្នេយ៍មួយប្រកប ដោយសន្តិភាព អភិវឌ្ឍន៍យ៉ាងស្វាហាប់ និងសមាហរណកម្មជាមួយពិភពលោកទៀតផង។









