ស្លូវ៉ាគីនិងហុងគ្រី ប្រឆាំងជំទាស់នឹងកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU ប្រឆាំងនឹងរុស្ស៊ី
(VOVWORLD) - ប្រទេសហុងគ្រី និងស្លូវ៉ាគី បន្តប្រឆាំងជំទាស់នឹងកញ្ចប់ទណ្ឌកម្មទី ១៨ របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី ដោយលើកហេតុផលថា វិធានការនេះមិនត្រឹមតែប៉ះពាល់អវិជ្ជមានដល់សន្តិសុខថាមពលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបទៀតផង។ ការប្រឆាំងជំទាស់របស់ប្រទេសសមាជិកទាំងពីរនេះ ក៏ធ្វើឱ្យសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាក នៅមុនកិច្ចប្រជុំកំពូលនៅចុងខែមិថុនា។










