លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីថៃ
(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើដំណើរទៅកាន់ទីស្នាក់ការរដ្ឋាភិបាល ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៤។

(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើដំណើរទៅកាន់ទីស្នាក់ការរដ្ឋាភិបាល ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៤។

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃ លើកទី៤ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា។

(VOVWORLD) - នាថ្ងៃទី ១៤ ឧសភា ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

(VOVWORLD) - សេតវិមាននៅថ្ងៃទី ១៤ ខែឧសភាបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលកិច្ចសន្យាសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រដែលមានតម្លៃ ១,២ ពាន់ពាន់លានដុល្លារក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកាតា។

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីក្រុងហាណូយ ទទួលជួបលោកស្រី Mariam J. Sherman នាយិកានៃការិយាល័យធនាគារពិភពលោកប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឱ្យធនាគារពិភពលោកធ្វើកំណែទម្រង់បែបបទ និងលក្ខខណ្ឌនៃការខ្ចីដើមទុន; ផ្តល់ប្រឹក្សាគោលនយោបាយនិងគាំទ្រវៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ ក្រសួងការបរទេសវៀតណាមបានទំនាក់ ទំនងជាមួយស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយ ហើយបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់នឹងបទហាមឃាត់លើការនេសាទ។

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥) នាព្រឹកថ្ងៃទី ១៥ ឧសភា អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងធ្វើការ ជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Nghe An។

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការស្ដារឡើងវិញនូវកិច្ចសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក មិនគួរមានការភាន់ច្រឡំ ឬជាប់ពាក់ព័ន្ធនឹងដំណើរការដោះស្រាយជម្លោះជាមួយអ៊ុយក្រែននោះទេ។

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១៤ ឧសភាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយប្រទេសស៊ីរី បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed Al-Sharaa នៅប្រទេសអារ៉ាប៊ីសាអូឌីត។

(VOVWORLD) - សម័យប្រជុំលើកទី ៩ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ កំពុងប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ។ សេចក្តីព្រាងច្បាប់មួយដែលកំពុងត្រូវបានលើកយកមកពិភាក្សាគឺ ច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។
