កសាងតំបន់ Tay Nguyen ឲ្យមានការអភិវឌ្ឍប្រកបដោយសុខដុមរមនា
(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ នៅខេត្ត Dak Lak បានប្រព្រឹត្តទៅសន្និសីទបូកសរុប ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០ (ឆ្នាំ២០០២) និងសេចក្តីសន្និដ្ឋានលេខ ១២ (ឆ្នាំ២០១១) របស់ការិ យាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ការធានាការពារជាតិសន្តិសុខនៅតំបន់ Tay Nguyen។ ទិសដៅសំខាន់ៗសម្រាប់ ការអភិវឌ្ឍន៍តំបន់ Tay Nguyen នាពេលខាងមុខ ត្រូវបានលើកឡើងដោយឈរលើ ស្មារតីថា ការអភិវឌ្ឍតំបន់ Tay Nguyen យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាពគឺ ជាការទទួលខុសត្រូវរបស់គ្រប់កម្រិត ផ្នែកនិងប្រព័ន្ធនយោបាយទាំងមូល។










