វិចិត្រករវ័យក្មេងដែលមានចំណង់ចំណូលចិត្តចំពោះគំនូរខ្មុកម្រ័ក្សណ៍
(VOVWORLD) - មិនជ្រើសរើសប្រភេទគំនូរងាយៗសម្រាប់គូរ ដូចជាគំនូលាបប្រេង គំនូសូត្រទេ ក្រុមយុវជន (ចាប់ពីអាយុ ១៦-១៨ ឆ្នាំ) ជានិស្សិតនៃមជ្ឈមណ្ឌលប្រឹក្សានិងអភិវឌ្ឍន៍ទេពកោសល្យ Vinschool (មជ្ឈមណ្ឌល Gate) បានជក់ចិត្ត ប្រដេញតាមប្រភេទគំនូរខ្មុកម្រ័ក្សណ៍ ដែលជាសិល្បៈសិប្បកម្មប្រពៃណីនៃវិចិត្រកម្មសិល្បៈវៀតណាម។ នេះគឺជាប្រភេទគំនូរមួយដែលត្រូវការអំណត់ចិត្តនឹងការតស៊ូនិងការផ្តោតអារម្មណ៍របស់វិចិត្រករ ដោយសារតែដំណើរការអនុវត្តដ៏ស្មុគស្មាញ ហើយដំណើរការនៃការបញ្ចប់ការងារត្រូវចំណាយពេលច្រើនខែ ហើយរហូតដល់រាប់ឆ្នាំក៏មានដែរ។ ស្នាដៃដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ “Hoi Hai Ma” ដែលបានតាំងបង្ហាញជាសាធារណៈនាពេលថ្មីៗនេះ គឺជាសញ្ញាសម្គាល់ដំបូងនៅក្នុងដំណើរប្រដេញតាមគំនូរបែបប្រពៃណី បន្ទាប់ពីការអនុវត្តអស់រយៈពេល ២ ឆ្នាំមក។










