Vung Vieng - ភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក
(VOVWORLD) - ភូមិនេសាទ Vung Vieng ស្ថិតនៅក្នុងប្រជុំកោះ Vung Ha ដែលជាតំបន់ការពារដ៏សំខាន់នៅលើឈូងសមុទ្រ Bai Tu Long មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភាគឦសាននៃកំពង់ផែនាវាទេសចរណ៍អន្តរជាតិ Tuan Chau ទីក្រុង Ha Long ខេត្ត Quang Ninh។ ភូមិនេសាទនេះធ្លាប់ត្រូវបានសារព័ត៌មានអន្តរជាតិវាយតម្លៃថា ជាភូមិមួយក្នុងចំណោមភូមិនេសាទស្អាតបំផុតទាំង ១៦ លើពិភពលោក។










