នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ៖ អាស៊ានចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ានៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងខ្លួនទីពឹងខ្លួន
(VOVWORLD) - បន្តរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) នារសៀលថ្ងៃទី២៦ ឧសភា នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងទីម័រ ខាងកើតបានអញ្ជើញចូលរួមសម័យប្រជុំបង្អៀតដើម្បីពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់។










