នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ផ្ទះនីមួយៗគឺជា “អំណោយ” “សេចក្តីស្រឡាញ់រាប់អាន” “ដំបូលផ្ទះកក់ក្តៅ” ពោរពេញដោយអត្ថន័យ
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុក ការលុបបំ បាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ទូទាំងប្រទេស (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំលើក ទី៤ ដើម្បីវាយតម្លៃស្ថានភាព និងលទ្ធផលនៃកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម និងភារកិច្ចនាពេលខាងមុខ។










