ព្រឹត្តិការណ៍

23/02/2023

គំរោងអំពីវប្បធម៌វៀតណាម “បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ” ជារៀងរហូត

(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍វប្បធម៌ជឿនលឿន ដែលពោរពេញដោយអត្តសញ្ញាណជាតិ ស្រូបយកនូវលក្ខណៈល្អប្រពៃនៃវប្បធម៌របស់មនុស្សជាតិ។ ការវិនិយោគលើវិស័យវប្បធម៌ និងសិល្បៈ ស្របជាមួយនឹងការវិនិយោគលើមនុស្ស និងដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព...។ សកម្មភាពទាំងនេះមានប្រភពដើមហើយ ត្រូវបានតម្រង់ទិសពីគំរោងអំពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣។

គំរោងអំពីវប្បធម៌វៀតណាម “បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ” ជារៀងរហូត
21/02/2023

កសាងប្រទេសឡើងវិញក្រោយ​ការរញ្ជួយដីនៅទួរគី និងស៊ីរី៖ ចាំបាច់​ត្រូវមាន​ការ​រួមដៃគ្នារបស់សហគមន៍អន្តរជាតិទាំងមូល

(VOVWORLD) - ទន្ទឹមនឹងការងារជួយសង្គ្រោះ និងការធានាអាយុជីវិតសម្រាប់អ្នកនៅរស់រានមានជីវិតក្រោយការរញ្ជួយដី ដែលកើតមានឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅភាគខាងត្បូងទួរគីអាជ្ញាធរនៃប្រទេសនេះកំពុងសកម្មរៀបចំផែនការសម្រាប់ការងារកសាង ប្រទេសឡើងវិញ ក្រោយគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រការនេះត្រូវបានចាត់ទុកថាជាភារកិច្ចដ៏មានបញ្ហាប្រឈមជាច្រើន ដោយតម្រូវឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា មិនត្រឹមតែរបស់ប្រទេសទាំងពីរដែលរងផលប៉ះពាល់ដោយផ្ទាល់គឺ ទួរគី និងប្រទេសជិតខាងស៊ីរីប៉ុណ្ណោះទេ ថែមទាំងរបស់សហគមន៍អន្តរជាតិទាំងមូលទៀតផង។

កសាងប្រទេសឡើងវិញក្រោយ​ការរញ្ជួយដីនៅទួរគី និងស៊ីរី៖ ចាំបាច់​ត្រូវមាន​ការ​រួមដៃគ្នារបស់សហគមន៍អន្តរជាតិទាំងមូល
20/02/2023

វៀតណាមនិងស្មារតីសាមគ្គីភាពអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ ក្រោយរយៈពេល ១០ ថ្ងៃចូលរួមបំពេញការងារជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី ក្រុមការងារនៃក្រសួងនគរបាលបានមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសមិត្ត។ ក្នុងពេលជាមួយគ្នានោះ ក្រុមការងារនៃកងទ័ពប្រជាជនវៀតណាម នៅតែបន្តសម្របសម្រួលជាមួយប្រទេសជាច្រើនក្នុងការជួយឧបត្ថម្ភប្រជាជនទួរគី។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ច យុទ្ធជនជួយសង្គ្រោះវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋា ភិបាល កងទ័ព និងអង្គការជួយសង្គ្រោះនានានៅប្រទេសទួរគី។ តាមនោះ បានគូសរំលេចនូវចំណងសាមគ្គីភាពអន្តរជាតិ រវាងកងកម្លាំងដែលចូលរួមជួយសង្គ្រោះនិងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមិត្តដូចជួយសង្គ្រោះខ្លួនឯងអញ្ចឹង។

វៀតណាមនិងស្មារតីសាមគ្គីភាពអន្តរជាតិ
17/02/2023

សន្និសីទសន្តិសុខទីក្រុង Munich៖ បេសកកម្មពោរពេញទៅដោយបញ្ហាប្រឈម

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich (MSC) លើកទី ៥៩ (MSC ៥៩) បានបើកនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមពីមេដឹកនាំពិភពលោកជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបជាច្រើន រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីសន្តិសុខអន្តរជាតិ និងចារកម្មនានា។ ប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ MSC ៥៩ ត្រូវបានគេរំពឹងថា នឹងរកឃើញដំណោះស្រាយដើម្បីជួយបង្កើតស្ថិរភាពពិភពលោកឡើងវិញ ដោយលុបបំបាត់ហានិភ័យ និងការគំរាមកំហែងដល់សន្តិសុខពិភពលោកនាពេលអនាគត។

សន្និសីទសន្តិសុខទីក្រុង Munich៖ បេសកកម្មពោរពេញទៅដោយបញ្ហាប្រឈម
16/02/2023

កសាងតំបន់ដីសណ្ដទន្លេក្រហមទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍឈានមុខគេ

(VOVWORLD) - “សតិអារម្មណ៍និងខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៣០ របស់ការិយាល័យនយោបាយ និងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល មានទិសដៅ និងចក្ខុវិស័យថ្មីៗជាច្រើន ក្នុងការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម ដោយប្រែក្លាយតំបន់នេះទៅជាតំបន់ដ៏ស្វាហាប់ ដោយមានកំណើនសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសជាតិ។ នោះគឺជាសារដែលបានលើកឡើងនៅក្នុងអង្គសន្និសិទ្ធអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០-NQ/TW ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ ការការពារជាតិ នៃតំបន់ដីសណ្តរទន្លេក្រហម រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលប្រព្រឹត្តទៅនៅខេត្ត Quang Ninh នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។

កសាងតំបន់ដីសណ្ដទន្លេក្រហមទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍឈានមុខគេ
15/02/2023

វៀតណាមត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ

(VOVWORLD) - ក្រុមការងារ ដែលមានសមាជិកចំនួន ១០០ នាក់ រួមមានកម្មាភិបាល យុទ្ធជន កងទ័ព និងនគរបាលវៀតណាមកំពុងចូលរួមសកម្មភាពជួយសង្គ្រោះ ជាមួយបណ្ដាកងកម្លាំងអន្តរជាតិនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រនៅទួរគី។

វៀតណាមត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ
14/02/2023

ជម្លោះរុស្ស៊ី-អ៊ុយក្រែនជាមួយនឹងការវិវឌ្ឍដ៏តានតឹង

(VOVWORLD) - យថាទស្សន៍អំពីដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺមានភាពផុយស្រួយខ្លាំងជាមួយនឹងការវិវឌ្ឍដ៏តានតឹងថ្មីជាបន្តបន្ទាប់ ជាពិសេសគឺ នៅពេលដែលសកម្មភាពយោធាមានឧត្តមភាព។ រួមជាមួយនឹង វោហាសាស្ត្រ ដ៏តឹងតែង ការផ្ទេរប្រគល់ឧបករណ៍យោធាធុនធ្ងន់ទំនើប ជួយឧបត្ថម្ភ អ៊ុយក្រែន ពី បណ្តាប្រទេសលោកខាងលិចគឺអាចបណ្ដាលឲ្យ ជម្លោះអូសបន្លាយ។

ជម្លោះរុស្ស៊ី-អ៊ុយក្រែនជាមួយនឹងការវិវឌ្ឍដ៏តានតឹង
13/02/2023

វិទ្យុវៀតណាមរួមដំណើរជាមួយនឹងសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជាតិនិងមនុស្សជាតិ

(VOVWORLD) - ដោយត្រូវបានបង្កើតឡើងត្រឹមតែ៥ថ្ងៃបន្ទាប់ពីលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh រដ្ឋធានីហាណូយនៅឆ្នាំ ១៩៤៥ វិទ្យុសំឡេងវៀតណាម (VOV) ក្នុងប្រវត្តិសាស្ត្រជិត ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍របស់ខ្លួន ជានិច្ចកាលមានមោទនភាពដោយជាសំឡេងនៃឆន្ទៈតស៊ូដើម្បីសេចក្តីប្រាថ្នាសេរីភាព ឯករាជ្យ និងការរួមដៃគ្នាកសាងពិភពលោកសន្តិភាព។

វិទ្យុវៀតណាមរួមដំណើរជាមួយនឹងសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជាតិនិងមនុស្សជាតិ
10/02/2023

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភទួរគីនិងស៊ីរីជំនះលើផលវិបាកដោយការរញ្ជួយដី

(VOVWORLD) - ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់កងកម្លាំងក្នុងស្រុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សហគមន៍អន្តរជាតិបានបន្តបង្កើនការជួយឧបត្ថម្ភដល់ប្រទេសទួរគី និងស៊ីរី ដើម្បីអនុវត្តន៍ការងារជួយសង្គ្រោះ និងជំនះលើផលវិបាកធ្ងន់ធ្ងរនៃការរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ ការរួមដៃរួមកម្លាំង របស់សហគមន៍អន្តរជាតិ ក្នុងនោះមានប្រទេសវៀតណាមផងដែរ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះជាច្រើនប៉ុណ្ណោះទេ ថែមទាំងជួយធានាជីវភាពរស់នៅឲ្យមានស្ថិរភាពជាង សម្រាប់ប្រជាជនរាប់លាននាក់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផងដែរ។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភទួរគីនិងស៊ីរីជំនះលើផលវិបាកដោយការរញ្ជួយដី