ធម្មយាត្រា Haji៖ ដំណក់ទឹកភ្នែកសុភមង្គលរបស់សាសនិកឥស្លាមឥណ្ឌូណេស៊ី
(VOVWORLD) - ធម្មយាត្រា Haji ទៅកាន់ទីក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងជីវិតរបស់ជនឥស្លាម។ ក្នុងនាមជាប្រទេសដែលមានចំនួនសាសនិកឥស្លាមច្រើនបំផុតលើពិភពលោក ដោយចំនួនប្រមាណ ២៤២ លាននាក់ ជារៀងរាល់ឆ្នាំមានពលរដ្ឋឥណ្ឌូនេស៊ីរាប់សែននាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងធម្មយាត្រា Haji។ សម្រាប់ពួកគេ ការធ្វើធម្មយាត្រាទៅកាន់ទឹកដីពិសិដ្ឋនេះ មិនត្រឹមតែជាកាតព្វកិច្ចសាសនាដែលគួរត្រូវបំពេញប៉ុណ្ណោះទេ ថែមទាំងក៏ជាការបង្ហាញនូវសាមគ្គីភាព និងទឹកចិត្តឧទ្ទិសដល់ព្រះ Allah ទៀតផង។









